សភាសហរដ្ឋអាមេរិកបញ្ជូនករណីចោទប្រកាន់ទម្លាក់តំណែងលោក Trump ទៅព្រឹទ្ធសភា
- Lay Heng
- Jan 16, 2020
- 1 min read
អាមេរិក៖ សភាអាមេរិកបានបោះឆ្នោតកាលថ្ងៃពុធ ដើម្បីបញ្ជូនមាត្រាចំនួន២ នៃការចោទប្រកាន់ប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump ទៅកាន់ព្រឹទ្ធសភាអាមេរិក និងយល់ព្រមឲ្យក្រុមរដ្ឋអាជ្ញារដ្ឋសភា សម្រាប់តែការជំនុំជម្រះការចោទប្រកាន់លើកទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកប៉ុណ្ណោះ។
ការបោះឆ្នោតដែលស្ទើរតែមួយបក្ស បានបញ្ជូនការចោទប្រកាន់របស់លោក Trump ពីប្រធានសភា ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi ទៅកាន់ព្រឹទ្ធសភាសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋ ជាទីដែលលោក Trump រំពឹងថានឹងមានគ្មានទោស បើទោះជាសាក្សីថ្មីកំពុងបង្កើនការសួរដេញដោលច្រើនថ្មីៗ ទាក់ទងបញ្ហាអ៊ុយក្រែនរបស់លោកក៏ដោយ។ ការបោះឆ្នោតគឺមានសំឡេងគាំទ្រ ២២៨ទល់នឹង១៩៣ ដោយចាប់ផ្ដើមនៅឆ្នាំបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងមួយខែបន្ទាប់ពីសភាបានចោទប្រកាន់ទម្លាក់តំណែងលោក Trump។ ប្រធានាធិបតីត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច ជុំវិញការដាក់សម្ពាធរបស់លោកលើអ៊ុយក្រែន ដើម្បីឲ្យស៊ើបអង្កេតគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យរបស់លោក គឺលោក Joe Biden ដោយប្រើជំនួយយោធាសម្រាប់ប្រទេសនេះ ជាការកេងចំណេញ។ លោក Trump ក៏ត្រូវបានចោទប្រកាន់ផងដែរ ពីបទរារាំងការស៊ើបអង្កេតរបស់សភា៕
អត្ថបទ៖ សុខមាន
ពត័មានលំអិតអាចទំនាក់ទំនងបាន
016 414 818 / 017 494 668
អាចចុចលីងនេះសំរាប់ការបង្កើតគណនីជួញដូរ

Comments