top of page
  • Facebook Social Icon
  • Blogger Social Icon
  • YouTube
Search

មេដឹកនាំកំពូលអ៊ីរ៉ង់សម្រក់ទឹកភ្នែក នៅមុខមឈូសមេទ័ពកំពូល ដែលត្រូវបានអាមេរិកផ្តាច់ជីវិត

  • Writer: Lay Heng
    Lay Heng
  • Jan 7, 2020
  • 1 min read

(តេហរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) បានសម្រក់ទឹកភ្នែកកំឡុងការសូត្រធម៌ និងថ្វាយបង្គំជូនសាកសព របស់លោកមេទ័ព កាស្សេម សូឡៃមេនី (Qasem Soleimani) ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្ដហោះដ្រូនអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

លោក Soleimani មានអាយុ ៦២ឆ្នាំ ត្រូវបានសម្លាប់តាមបញ្ជាដោយផ្ទាល់របស់លោក ដូណាល់ ត្រាំ ដែលក្រោយមកប្រធានាធិបតីអាមេរិករូបនេះបានអះអាងថា លោក Soleimani គឺជាអ្នករៀបចំគម្រោងវាយប្រហារលើបុគ្គលិកទូត និងយោធាអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយថាការវាយប្រហាររបស់ យោធាអាមេរិកគឺជាការពារខ្លួនសុទ្ធសាធ។ ប៉ុន្តែអ៊ីរ៉ង់បានចោទថា ការសម្លាប់លោក Soleimani គឺជាទង្វើភេរវកម្មលំដាប់អន្តរជាតិ និងជាសកម្មភាពចង់ប្រកាសសង្រ្គាម ហើយអ៊ីរ៉ង់បានព្រមានសងសឹក នឹងសហរដ្ឋអាមេរិកវិញយ៉ាងខ្លាំងក្លា។

គួរជម្រាបថា ក្រោយមរណភាពលោក Qasem Soleimani ទីក្រុងតេហេរ៉ង់ ក៏បានប្រកាសឈប់អនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ផងដែរ ស្របពេលមានការព្រួយបារម្ភថា អ៊ីរ៉ង់នឹងចាប់ផ្ដើមកម្មវិធីអភិវឌ្ឍ អាវុធនុយក្លេអ៊ែរឡើងវិញ។ តែទន្ទឹមគ្នាលោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត៕

ree


 
 
 

Comments


  • Facebook Social Icon
  • Blogger Social Icon
  • YouTube Social  Icon
  • Facebook Social Icon
bottom of page