top of page
  • Facebook Social Icon
  • Blogger Social Icon
  • YouTube
Search

ចិន​នឹង​ទិញ​ទំនិញ​របស់​អាមេរិក​ក្នុង​ទ្រង់​ទ្រាយ​ធំ មុន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​

  • Writer: Lay Heng
    Lay Heng
  • Jan 15, 2020
  • 1 min read

អាមេរិក៖ មន្ត្រី​រដ្ឋបាល Trump និង​ប្រភព ​២​ផ្សេង​ទៀត​បាន​និយាយ​យ៉ាង​ខ្លី​អំពី​បញ្ហា​នេះ​ថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ត្រូវ​ចុះហត្ថលេខា​នៅ​សប្ដាហ៍​នេះ ​រួមបញ្ចូល​ទាំង​ការសន្យា​របស់​ប្រទេស​ចិន ​ក្នុង​ការ​ទិញ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ២០០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ២ឆ្នាំ​នៅ​ក្នុង​ឧស្សាហកម្ម​ចំនួន ៤។​

​ប្រភព​ពី​បុគ្គល​ចំនួន​៣ បាន​និយាយ​ថា​ គោលដៅ​សម្រាប់​ការទិញ​ទំនិញ​ដែល​បាន​ផលិត​ទាំងនេះ​ នឹង​មាន​ចំនួន​ច្រើន​បំផុត​ដែល​មាន​តម្លៃ​ប្រហែល ៧៥​ពាន់​លាន​ដុល្លារ​។ ប្រទេស​ចិន​ក៏​នឹង​សន្យា​ផង​ដែរ​ថា ​នឹង​ទិញ​ថាមពល​ដែល​មាន​តម្លៃ ៥០ពាន់​លាន​ដុល្លារ, វិស័យ​កសិកម្ម ៤០​ពាន់​លាន​ដុល្លារ និង​សេវាកម្ម​ផ្សេងៗ​ចំនួន ៣៥​ពាន់​លាន​ដុល្លារ​ទៅ ៤០​ពាន់​លាន​ដុល្លារ​ផង​ដែរ​៕

​អត្ថបទ៖ សុខ​មាន

ពត៌មានលំអិត៖ 016 414 818

សូមចុចលីងនេះ សំរាប់ការយល់ដឹងពីការជួញដូរ FOREX




 
 
 

Comments


  • Facebook Social Icon
  • Blogger Social Icon
  • YouTube Social  Icon
  • Facebook Social Icon
bottom of page