ការស្ទង់មតិរបស់ទូរទស្សន៍ CNN: ៥១% និយាយថា ព្រឹទ្ធសភាគួរតែដកលោក Trump ចេញពីតំណែងការស្ទង់
- Lay Heng
- Jan 21, 2020
- 1 min read

អាមេរិក៖ ប្រហែលពាក់កណ្ដាលនៃជនជាតិអាមេរិកនិយាយថា ព្រឹទ្ធសភាគួរតែបោះឆ្នោតដើម្បីផ្ដន្ទាទោសប្រធានាធិបតី Donald Trump និងដកលោកចេញពីតំណែង នៅក្នុងការជម្រះក្ដីចោទប្រកាន់ទម្លាក់តំណែងនាពេលខាងមុខស្មើនឹង (៥១%) នេះបើយោងតាមការស្ទង់មតិថ្មីរបស់ទូរទស្សន៍ CNN ដែលធ្វើឡើងដោយប្រព័ន្ធផ្ដល់សេវាកម្មរាយការណ៍ព័ត៌មាន SSRS ចំណែក ៤៥% ទៀតនិយាយថា ព្រឹទ្ធសភាគួរតែបោះឆ្នោតប្រឆាំងនឹងការផ្ដន្ទាទោស និងការដកចេញពីតំណែងនេះ។ ប្រហែល ៧នាក់ក្នុងចំណោម ១០នាក់ស្មើនឹង (៦៩%) និយាយថា ការជំនុំជម្រះក្ដីនាពេលខាងមុខ គួរតែមានសក្ខីកម្មពីសាក្សីថ្មីៗដែលមិនបានផ្ដល់សក្ខីកម្ម នៅក្នុងការសាកសួរពីសភា។ ហើយស្របពេលដែលក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា ព្យាយាមបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ យ៉ាងតិចចំនួន ៤រូបឱ្យចូលរួមជាមួយពួកគេ លើការបោះឆ្នោតលើការអនុញ្ញាតអនុញ្ញាត ឱ្យមានសាក្សីនៅក្នុងការជំនុំជម្រះនោះ សមាជិកមកពីគណបក្សសាធារណរដ្ឋមានគំនិតមិនស្របគ្នា លើកបញ្ហានេះ ៤៨% និយាយថា ពួកគេចង់បានសាក្សីថ្មី ចំណែកឯ ៤៤% ទៀតនិយាយថា ពួកគេមិនចង់បានសាក្សីថ្មីទេ។ ការស្ទង់មតិនេះគឺជាការស្ទង់មតិតាមទូរស័ព្ទថ្នាក់ជាតិលើកដំបូងបំផុត ចាប់តាំងពីមាត្រាស្ដីពីការចោទប្រកាន់ទម្លាក់តំណែងត្រូវបានបញ្ជូនទៅព្រឹទ្ធសភា ដោយចាប់ផ្ដើមដំណើរការជម្រះក្ដីជាផ្លូវរបស់លោក Trump នៅទីនោះ។ ការស្ទង់មតិទាំងនោះក៏ជាលទ្ធផល នៃការស្ទង់មតិលើកដំបូងផងដែរ ចាប់តាំងពីអ្នកជំនួញមានដើមកំណើត កាលពីសម័យនៅអតីតសហភាពសូវៀតលោក Lev Parnas ដែលជាមនុស្សមានទំនាក់ទំនងស្និទ្ធស្នាលជាមួយលោក Rudy Giuliani ដែលជាមេធាវីរបស់លោក Trump បានបញ្ជាក់ជាសាធារណៈដោយភ្ជាប់ប្រធានាធិបតី នៅក្នុងយុទ្ធនាការដាក់សម្ពាធលើប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលនៃការសម្ភាសតាមទូរទស្សន៍ជាបន្តបន្ទាប់៕ អត្ថបទ៖ សុខមាន http://bayontv.com.kh/?p=67210 ពត៍មានបន្ថែម : 016 414 818/017 494 668 Website : www.gold268.com/?af536732
Comments