top of page
Search

អាមេរិករៀបចំបញ្ជូនទ័ពបន្ថែម «៣,៥០០នាក់» ទៅកាន់មជ្ឈិមបូព៌ា ក្រោយអ៊ីរ៉ង់ព្រមានសងសឹក ជូនវិញ្ញាណក្ខន្ធមេ

Updated: Jan 4, 2020


(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងបញ្ជូនកងទ័ពពី ៣,០០០-៣,៥០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយអ៊ីរ៉ង់ព្រមានសងសឹក ជូនវិញ្ញាណក្ខន្ធមេទ័ពកំពូលរបស់ខ្លួន គឺលោក កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់យោធាអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។ 

ការប្រកាសបញ្ជូនកងទ័ពអាមេរិកបន្ថែម កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Qassem Soleimani និងលោក អាប៊ូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ PMF (Popular Mobilisation Forces) ត្រូវបានអាមេរិកសម្លាប់កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រោមការបញ្ជាផ្ទាល់ពីលោក ដូណាល់ ត្រាំ ដែលបានអះអាងថា ការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់រូបនេះ គឺជាការទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើង និងដើម្បីបំផ្លាញផែនការវាយប្រហារនានារបស់អ៊ីរ៉ង់ មកលើមន្ត្រីទូត និងកងទ័ពអាមេរិក។ ក៏ប៉ុន្តែអ៊ីរ៉ង់បានចាត់ទុកថា ការវាយប្រហាររបស់អាមេរិក គឺជាទង្វើបញ្ឆេះសង្រ្គាម ហើយទីក្រុងតេហេរ៉ង់បានប្តេជ្ញាថា នឹងចាត់វិធានការសងសឹកទីក្រុងវ៉ាស៊ីនតោនវិញ។

ក្រោយការព្រមានធ្ងន់ៗរបស់អ៊ីរ៉ង់ខាងលើនេះ មន្ត្រីមកពីមន្ទីរបញ្ចកោណអាមេរិកម្នាក់បានឱ្យដឹងថា កងទ័ពអាមេរិកពី ៣,០០០-៣,៥០០នាក់ មកពីកងអង្គភាពទ័ពអាកាសទី ៨២ នៃកងកម្លាំងប្រតិកម្មសកល (Global Response Force) នឹងត្រូវបញ្ជូនទៅកាន់ប្រទេសគុយវែត ខណៈកងទ័ពអាមេរិក ៥,២០០នាក់កំពុងឈរជើងនៅអ៊ីរ៉ាក់ស្រាប់។

គួរបញ្ជាក់ថា ស្របពេលដែលខ្លួនបានអះអាងថាជារឿយៗថា មិនចង់ឱ្យសង្រ្គាមជាមួយអ៊ីរ៉ង់ផ្ទុះឡើង សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានបញ្ជូនកងទ័ពបន្ថែម ១៤,០០០នាក់ និងសព្វាវុធនាវាផ្ទុកយន្ដហោះចម្បាំង ព្រមទាំងនាវាចម្បាំងជាច្រើនគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ ដោយស្ថិតក្នុងគោលដៅទប់ទល់ការបង្កហេតុរបស់អ៊ីរ៉ង់៕

ree





 
 
 

Comments


Contact

Add: #B43-46, St.La Seine, Koh Pich, Phnom Penh, Cambodia
 

​​http://www.gold268.com/?af536732

Tel: 016 414 818

Fax: 017 494 668

info@mysite.com

  • Facebook Social Icon
  • YouTube
  • Blogger Social Icon
  • Facebook Social Icon
  • Facebook Social Icon

Thanks for submitting!

© 2020 by Mr. LAY SIHENG. Proudly created with Wix.com

bottom of page