top of page
Search

បទវិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីរ៉ង់មិនអាចប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិក?

(វ៉ាស៊ីនតោន)៖ នៅថ្ងៃពុធសប្ដាហ៍នេះអ៉ីរ៉ង់បានបើកការវាយប្រហារ ដោយគ្រាប់មីស៊ីលរាប់សិបគ្រាប់លើមូលដ្ឋានអាមេរិក អេនអាល់អាស្សាដ (Ayn al-Asad) ស្ថិតនៅភាគខាងលិចខេត្ត អាន់បារ (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង អឺប៊ីល (Erbil) នៅក្នុងប្រទេសអ៉ីរ៉ាក់។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានអះអាងថា យោធាអាមេរិក ៨០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ (តែក្រោយមកប្រភពការទូតអ៉ីរ៉ង់នៅ UN ថាគ្មានមនុស្សណាម្នាក់ស្លាប់ក្នុងការវាយប្រហារ របស់ខ្លួននោះទេ) មិនតែប៉ុណ្ណោះក៏បានព្រមានដែរថា អ៉ីរ៉ង់នឹងវាយប្រហារលើទីតាំងឈរជើងរបស់អាមេរិកចំនួន ១០០កន្លែងផ្សេងទៀត បូករួមទាំងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ បើសិនជាសហរដ្ឋអាមេរិក បើកវាយប្រហារសងសឹកលើអ៉ីរ៉ង់។

ស្ថានភាពតានតឹងរវាងប្រទេសទាំង ២ ហាក់ដូចជាធូរស្រាលបន្តិច បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា គ្មានកងទ័ពអាមេរិកណាម្នាក់ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយ គ្រាប់មីស៊ីលរបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់នោះទេ។ ដូច្នេះហើយអាមេរិកមិនចាំបាច់ប្រើប្រាស់កម្លាំងយោធាបន្ថែម ដើម្បីវាយប្រហារសងសឹក លើទីក្រុងតេហេរ៉ង់វិញនោះឡើយ។

យ៉ាងណាក៏ដោយគោលជំហររបស់លោក ត្រាំ បានផ្ទុយទាំងស្រុងទៅនឹងការ គំរាមកំហែងរបស់លោកដែលថា នឹងបើកការវាយប្រហារលើមូលដ្ឋាន ឬទីតាំងឈរជើងរបស់អ៉ីរ៉ង់ ៥២កន្លែង នៅក្នុងករណីមានការវាយប្រហារណាមួយ លើមូលដ្ឋានទ័ពអាមេរិក។ ការថយមួយជំហានរបស់លោក ត្រាំ អាចមកពីអ៉ីរ៉ង់នៅមានប្រយោជន៍សម្រាប់លោក ប្រើប្រាស់ ជាគោលនយោបាយឃោសនារកសំឡេងឆ្នោត នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ រីឯអ៉ីរ៉ង់ផ្ទាល់ក៏មិនហ៊ានបង្កជម្លោះដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិកដែរ ព្រោះដឹងខ្លួនច្បាស់ថា មិនមែនជាដៃគូរបស់អាមេរិក ឬអាចនិយាយម្យ៉ាងទៀតបានថា សង្រ្គាមជាមួយវ៉ាស៊ីនតោនមានន័យស្មើនឹង របបដឹកនាំទីក្រុងតេហេរ៉ង់សព្វថ្ងៃ យកកាំភ្លើងផ្ជុងក្បាលខ្លួនឯង។

* ហេតុអ្វីបានជាអ៉ីរ៉ង់មិនចង់ប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិក?


ពត៌មានលំអិត៖ 016 414 818 / 078 418 416

សូមចុចលីងនេះ សំរាប់ការយល់ដឹងពីការជួញដូរ FOREX http://www.gold268.com/?af536732



ree

 
 
 

Comments


Contact

Add: #B43-46, St.La Seine, Koh Pich, Phnom Penh, Cambodia
 

​​http://www.gold268.com/?af536732

Tel: 016 414 818

Fax: 017 494 668

info@mysite.com

  • Facebook Social Icon
  • YouTube
  • Blogger Social Icon
  • Facebook Social Icon
  • Facebook Social Icon

Thanks for submitting!

© 2020 by Mr. LAY SIHENG. Proudly created with Wix.com

bottom of page