top of page
Search

នាយករដ្ឋមន្ត្រីអង់គ្លេសបានទូរស័ព្ទទៅលោក ដូណាល់ ត្រាំ និងអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងជាមួយអ៉ីរ៉ង់

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានជំរុញឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ធូរបន្ថយភាពតានតឹង ក៏ដូចជាបញ្ជៀសរាល់ជាម្លោះទាំងឡាយ ជាមួយអ៉ីរ៉ង់នៅពេលអនាគត។ នេះបើតាមប្រភពពីសេតវិមានដកស្រង់ផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

ការអំពាវនាវរបស់លោក Johnson ធ្វើឡើងកំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីពិភាក្សាគ្នាពីការវាយប្រហារ របស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនៅអ៉ីរ៉ាក់ ព្រមទាំងយុទ្ធសាស្ត្រទប់ស្កាត់ កុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។ បើតាមសេតវិមាន កិច្ចសន្ទនានេះទៀតសោត កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោក ត្រាំ ដកថយពីការប្រើប្រាស់កម្លាំងយោធាប្រឆាំងអ៉ីរ៉ង់ ជាការសងសឹកទៅនឹងការបាញ់ផ្លោងមីស៊ីលជាង ១៥គ្រាប់ ពីសំណាក់យោធាអ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែងនៅក្នុងប្រទេសអ៉ីរ៉ាក់។

អ្នកនាំពាក្យសេតវិមាន លោក ជូដ ឌារ៉េ (Judd Deere) បានគូសបញ្ជាក់ដូច្នេះថា «មេដឹកនាំទាំងពីរបានពិភាក្សាគ្នា អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយបានឯកភាពគ្នាថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជតស្និទ្ធ ដើម្បីផលប្រយោជន៍សន្តិសុខជាតិ នៃប្រទេសទាំងពីរ»។ ប៉ុន្តែ លោក Deere មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ខណៈអ្នកនាំពាក្យលោក Johnson បានអះអាងថា នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានជំរុញឱ្យលោក ត្រាំ បន្ធូរបន្ថយភាពតានតឹង ក៏ដូចជាបញ្ជៀសរាល់ជាម្លោះទាំងឡាយ ជាមួយអ៉ីរ៉ង់នៅពេលអនាគត។

គួរជម្រាបថា ភាពតានតឹងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងរឹងតែខ្លាំងកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីលជាង ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិក អេន អាល់អាស្សាដ (Ayn al-Asad) ស្ថិតនៅភាគខាងលិចខេត្ត អាន់បារ (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង អ៊ឺប្រ៊ីល (Erbil) នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព កាស្សេម សូឡៃមេនី (Qasem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់កាលពីសប្ដាហ៍មុន៕

ពត៌មានលំអិត៖ 016 414 818 / 078 418 416

សូមចុចលីងនេះ សំរាប់ការយល់ដឹងពីការជួញដូរ FOREX http://www.gold268.com/?af536732


ree


ree


 
 
 

Comments


Contact

Add: #B43-46, St.La Seine, Koh Pich, Phnom Penh, Cambodia
 

​​http://www.gold268.com/?af536732

Tel: 016 414 818

Fax: 017 494 668

info@mysite.com

  • Facebook Social Icon
  • YouTube
  • Blogger Social Icon
  • Facebook Social Icon
  • Facebook Social Icon

Thanks for submitting!

© 2020 by Mr. LAY SIHENG. Proudly created with Wix.com

bottom of page