top of page
Search

ជំងឺ​ COVID-19 ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក​

ពិភព​លោក​៖ ខណៈ​ដែល​ចិន​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 ការ​ខូច​ខាត​ខាង​សេដ្ឋកិច្ច​កំពុងតែ​កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក​។​ មាន​ការ​ឆ្លង​ជំងឺ​ COVID-19 ប្រហែល ៧​ម៉ឺន​ករណី​ត្រូវ​បាន​បញ្ជាក់​ជា​ជំងឺឆ្លង​ថ្មី​ ដែល​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​អ៊ូ​ហាន​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ​ និង​កំពុង​រាលដាល​ពាស​ពេញ​ពិភពលោក​។ ​ក្រុមហ៊ុន​នានា​កំពុង​ប្រឈម​នឹង​ការ​ខាត​បង់​ប្រាក់​ចំណូល និង​រំខាន​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ដោយ​សារ​តែ​ការ​បិទ​រោងចក្រ​របស់​ប្រទេស​ចិន​ មនុស្ស​រាប់​សិប​លាន​នាក់​នៅតែ​ជាប់​ក្នុង ​ទីក្រុង​រាប់​សិប​ទីក្រុង​ដែល​ត្រូវ​បាន​បិទ ​និង​ប្រទេស​ដទៃ​ទៀត​ដែល​បន្ថែ​ម​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​។​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្លាក់​ចុះ​ដល់ ៤.៥​%​ នៅ​ក្នុង​ត្រីមាស​ទី​១​ នៃ​ឆ្នាំ២០២០ ដែល​ជា​ល្បឿន​យឺត​បំផុត​ចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ នេះបើ​យោង​តាម​ការ​ស្ទង់មតិ​របស់​ទីភ្នាក់ងារ​ ព័ត៌មាន​រ៉​យ​ទ័​រ​ទៅលើ​ក្រុម​សេដ្ឋ​វិទូ​។​ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​និយាយ​ថា តម្រូវការ​ប្រេង​សកល​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង ​ដោយសារ​ជំងឺ ​COVID-19។ ​ការ​បិទទ្វារ​រោងចក្រ​កំពុង​ធ្វើ​ឱ្យ​លំហូរ​ផលិតផល ​និង​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​មាន​ដំណើរការ​យឺត ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​នានា​នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​ក្រុមហ៊ុន​ Apple និង Nissan ផង​ដែរ​។​ កង្វះខាត​ផលិតផល​ និង​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ​កំពុង​ជះឥទ្ធិពល​ដល់​ក្រុមហ៊ុន​នានា​នៅ​ជុំវិញ​ពិភព​លោក ​ដោយ​សារតែ​រោងចក្រ​នានា​បាន​ពន្យារពេល​បើកទ្វារ​ បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​កម្មករ​ស្នាក់​នៅ​ក្នុង​ផ្ទះ ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​៕ http://bayontv.com.kh/?p=70570

ree


 
 
 

Comments


Contact

Add: #B43-46, St.La Seine, Koh Pich, Phnom Penh, Cambodia
 

​​http://www.gold268.com/?af536732

Tel: 016 414 818

Fax: 017 494 668

info@mysite.com

  • Facebook Social Icon
  • YouTube
  • Blogger Social Icon
  • Facebook Social Icon
  • Facebook Social Icon

Thanks for submitting!

© 2020 by Mr. LAY SIHENG. Proudly created with Wix.com

bottom of page