ចិននឹងទិញទំនិញរបស់អាមេរិកក្នុងទ្រង់ទ្រាយធំ មុនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម
- Lay Heng
- Jan 15, 2020
- 1 min read
អាមេរិក៖ មន្ត្រីរដ្ឋបាល Trump និងប្រភព ២ផ្សេងទៀតបាននិយាយយ៉ាងខ្លីអំពីបញ្ហានេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវចុះហត្ថលេខានៅសប្ដាហ៍នេះ រួមបញ្ចូលទាំងការសន្យារបស់ប្រទេសចិន ក្នុងការទិញទំនិញរបស់សហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារក្នុងរយៈពេល ២ឆ្នាំនៅក្នុងឧស្សាហកម្មចំនួន ៤។
ប្រភពពីបុគ្គលចំនួន៣ បាននិយាយថា គោលដៅសម្រាប់ការទិញទំនិញដែលបានផលិតទាំងនេះ នឹងមានចំនួនច្រើនបំផុតដែលមានតម្លៃប្រហែល ៧៥ពាន់លានដុល្លារ។ ប្រទេសចិនក៏នឹងសន្យាផងដែរថា នឹងទិញថាមពលដែលមានតម្លៃ ៥០ពាន់លានដុល្លារ, វិស័យកសិកម្ម ៤០ពាន់លានដុល្លារ និងសេវាកម្មផ្សេងៗចំនួន ៣៥ពាន់លានដុល្លារទៅ ៤០ពាន់លានដុល្លារផងដែរ៕
អត្ថបទ៖ សុខមាន
ពត៌មានលំអិត៖ 016 414 818
សូមចុចលីងនេះ សំរាប់ការយល់ដឹងពីការជួញដូរ FOREX





Comments