top of page
Search

ការ​ស្ទង់​មតិ​របស់​ទូរទស្សន៍ CNN: ៥១%​ និយាយ​ថា ​ព្រឹទ្ធសភា​គួរតែ​ដក​លោក Trump ចេញពី​តំណែង

ree

អាមេរិក៖ ប្រហែល​ពាក់កណ្ដាល​នៃ​ជនជាតិ​អាមេរិក​និយាយ​ថា ​ព្រឹទ្ធសភា​គួរតែ​បោះឆ្នោត​ដើម្បី​ផ្ដន្ទាទោស​ប្រធានាធិបតី​ Donald Trump ​និង​ដក​លោក​ចេញពី​តំណែង ​នៅ​ក្នុង​ការ​ជម្រះ​ក្ដី​ចោទ​ប្រកាន់​ទម្លាក់​តំណែង​នា​ពេល​ខាង​មុខ​ស្មើនឹង​ (៥១%) នេះ​បើ​យោង​តាម​ការស្ទង់មតិ​ថ្មី​របស់​ទូរទស្សន៍ CNN ដែល​ធ្វើឡើង​ដោយ​ប្រព័ន្ធ​ផ្ដល់​សេវាកម្ម​រាយការណ៍​ព័ត៌មាន SSRS ចំណែក ៤៥​%​ ទៀត​និយាយ​ថា ​ព្រឹទ្ធសភា​គួរតែ​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ផ្ដន្ទាទោស និង​ការ​ដក​ចេញពី​តំណែង​នេះ​។ ​ប្រហែល ៧​នាក់​ក្នុងចំណោម ១០​នាក់​ស្មើនឹង (៦៩%) និយាយ​ថា ​ការ​ជំនុំ​ជម្រះ​ក្ដី​នា​ពេល​ខាង​មុខ ​គួរ​តែ​មាន​សក្ខីកម្ម​ពី​សាក្សី​ថ្មីៗ​ដែល​មិន​បាន​ផ្ដល់​សក្ខីកម្ម ​នៅ​ក្នុង​ការសាកសួរ​ពី​សភា​។ ហើយ​ស្រប​ពេល​ដែល​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា​ ព្យាយាម​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ យ៉ាងតិច​ចំនួន ៤​រូប​ឱ្យ​ចូល​រួម​ជាមួយ​ពួកគេ​ លើ​ការបោះឆ្នោត​លើ​ការ​អនុញ្ញាត​អនុញ្ញាត​ ឱ្យ​មាន​សាក្សី​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​នោះ សមាជិក​មកពី​គណបក្ស​សាធារណរដ្ឋ​មាន​គំនិត​មិន​ស្របគ្នា​ លើក​បញ្ហា​នេះ ៤៨​%​ និយាយ​ថា ​ពួកគេ​ចង់បាន​សាក្សី​ថ្មី ចំណែក​ឯ ៤៤​%​ ទៀត​និយាយ​ថា​ ពួកគេ​មិន​ចង់បាន​សាក្សី​ថ្មី​ទេ​។ ​ការស្ទង់មតិ​នេះ​គឺជា​ការស្ទង់មតិ​តាម​ទូរស័ព្ទ​ថ្នាក់​ជាតិ​លើកដំបូង​បំផុត​ ចាប់​តាំង​ពី​មាត្រា​ស្ដីពី​ការ​ចោទ​ប្រកាន់​ទម្លាក់​តំណែង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ ដោយ​ចាប់ផ្ដើម​ដំណើរការ​ជម្រះក្ដី​ជា​ផ្លូវ​របស់​លោក Trump នៅ​ទីនោះ​។​ ការស្ទង់មតិ​ទាំងនោះ​ក៏​ជា​លទ្ធផល​ នៃ​ការស្ទង់មតិ​លើកដំបូង​ផង​ដែរ​ ចាប់​តាំង​ពី​អ្នក​ជំនួញ​មាន​ដើម​កំណើត​ កាលពី​សម័យ​នៅ​អតីត​សហភាពសូវៀត​លោក​ Lev Parnas ដែល​ជា​មនុស្ស​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​លោក Rudy Giuliani ​ដែល​ជា​មេធាវី​របស់​លោក Trump បាន​បញ្ជាក់​ជា​សាធារណៈ​ដោយ​ភ្ជាប់​ប្រធានាធិបតី​ នៅ​ក្នុង​យុទ្ធនា​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុងអំឡុងពេល​នៃ​ការ​សម្ភាស​តាម​ទូរទស្សន៍​ជា​បន្តបន្ទាប់​៕ អត្ថបទ៖ សុខ​មាន http://bayontv.com.kh/?p=67210 ពត៍មានបន្ថែម : 016 414 818/017 494 668 Website : www.gold268.com/?af536732

 
 
 

Comments


Contact

Add: #B43-46, St.La Seine, Koh Pich, Phnom Penh, Cambodia
 

​​http://www.gold268.com/?af536732

Tel: 016 414 818

Fax: 017 494 668

info@mysite.com

  • Facebook Social Icon
  • YouTube
  • Blogger Social Icon
  • Facebook Social Icon
  • Facebook Social Icon

Thanks for submitting!

© 2020 by Mr. LAY SIHENG. Proudly created with Wix.com

bottom of page